You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល ជាមួយគណៈយុទ្ធមិត្ត និងបើកចែកថវិការឧបត្ថម្ភរបស់សម្ដេចតេជោ

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល ជាមួយគណៈយុទ្ធមិត្ត និងបើកចែកថវិការឧបត្ថម្ភរបស់សម្ដេចតេជោ

ព្រៃវែង៖ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកចែកថវិការឧបត្ថម្ភរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានអញ្ជើញទៅចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ សរុបចំនួន ២៦នាក់ (ចេញផុតពីក្របខ័ណ្ឌកងទ័ពជាប្រជាជន២៥នាក់ និងពិការ១នាក់) ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ២,០០០,០០០ លានរៀល សរុប ៥២,០០០,០០០រៀល។