កំពង់ចាម៖ នៅវេលាម៉ោង៨:០០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក វរសេនីយ៍ត្រី ឡុង ចាន់វាសនា ប្រធានមន្ទីកសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាងលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកចែកថវិការឧបត្ថម្ភរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានអញ្ជើញទៅចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ សរុបចំនួន ០៩នាក់ (ចេញផុតពីក្របខ័ណ្ឌកងទ័ពជាប្រជាជន) ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ២,០០០,០០០ លានរៀល សរុប ១៨,០០០,០០០រៀល។