ត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោក អនុសេនីយ៍ទោ កៅ សុខកុល នាយការិយាល័យហិរញ្ញវត្ថុ អាវុធហត្ថខេត្តត្បូងឃ្មុំ តំណាងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកប្រាក់ឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគណៈយុទ្ធមិត្តចំនួន២៤ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២,០០០,០០០ រៀល(ពីរលានរៀល) សរុបជាទឹកប្រាក់ ៤៨,០០០,០០០រៀល។