កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបើកចែកថវិការឧបត្ថម្ភរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានអញ្ជើញទៅចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ សរុបចំនួន៣នាក់ (ចេញផុតពីក្របខ័ណ្ឌកងទ័ពជាប្រជាជន) ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២,០០០,០០០ រៀល។