ព្រះវិហារ៖ នៅវេលាម៉ោង១៥:៣៥នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ ស៊ី មេញ្ជាការរងមូលដ្ឋានកងរាជអាវុធស្រុក សហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កម្លាំងសហគមន៍ព្រៃផ្ដៅ ធ្វើការឃាត់ចាប់យកសន្និធិឈើអារប្រភេទលេខ១ ឈើសុក្រំចំនួន ០១ម៉ែត្រគូប ឈើផ្ចឹកចំនួន ០,៩ម៉ែត្រគូប ក្ដារចំរុះចំនួន ០,៤ម៉ែត្រគូប សរុបឈើទាំងអស់ចំនួន ២.៣ ម៉ែត្រីគុណ ស្ថិតនៅដីឡូត៍ ឈ្មោះ ឌឿន ចំណុចតែល ភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន។ បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅស្នាក់ការការិយាល័យបរិស្ថានតាកឹង។