You are currently viewing វរសេនីយ៍ឯក ពក សាង ដឹកនាំផ្សព្វផ្សាយបទបញ្ជាណែនាំពង្រឹងដល់កម្លាំងមន្ទីរជំនាញ

វរសេនីយ៍ឯក ពក សាង ដឹកនាំផ្សព្វផ្សាយបទបញ្ជាណែនាំពង្រឹងដល់កម្លាំងមន្ទីរជំនាញ

កណ្តាល ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៣ លោក វរសេនីយ៍ឯក ពក សាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយសេនាធិការប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការចំណុះមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងមេបញ្ជាការ មេបញ្ជាការរង ទទួលការងារជំនាញ ក្រុង-ស្រុក ប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ធ្វើការផ្សព្វផ្សាយបទបញ្ជាណែនាំពង្រឹងដល់កម្លាំងមន្ទីរជំនាញ និងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្រុង-ស្រុកត្រៀមមធ្យោបាយ គ្រឿងបំពាក់ ដើម្បីចេញល្បាតចល័តត្រួតពិនិត្យ ក្តាប់ជាប់ព័ត៌មាន និងសភាពការណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតមានឡើងដោយជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។