កំពត៖ នៅវេលាម៉ោង១៩ និង ០៥នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំជួរទ័ពដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះរាល់សកម្មភាពដែលកើតមានឡើងជាយថាហេតុ និងធ្វើការល្បាតចល័តការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្ត និងនៅតាមបណ្ដាភូមិ ឃុំ ក្រុង ស្រុក ដែលខេត្តទទួលខុសត្រូវ។