ព្រះវិហារ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារប្រចាំឆមាសទី១ ឆ្នាំ២០២៣ រយៈពេល ១៥ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៨ និងសិក្ខាកាមចំនួន ៤០នាក់។