You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ ក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រង/ស្រុក និងស្នាក់ការសន្តិសុខ។