បាត់ដំបង៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដន៍តួនាទីភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងទិសដៅបន្ដ ដោយមានអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ដ នាយសេធិការ នាយសេធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ និងអនុប្រធានមន្ទីរ។