ព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តដល់យោធិននៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ ព្រមទាំងនាយទាហាន នាយទាហានរងផងដែរ។