កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ស៊ុំ ពៅ នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយករង នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី និងនាយ នាយរង នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)