ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច ប្រធាន-អនុប្រធាននគរបាលយុត្តិធម៌ នាយ-នាយរង ការិយាល័យចំណុះមន្ទីរជំនាញ លោកមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត នាយទាហាន នាយទាហារង នៃកងរាជអាវុធហត្ថ ព្រមទាំងលោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខផងដែរ។