You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសន្តិសុខ

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសន្តិសុខ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋាន ស្រាវជ្រាវព័ត៌មានសន្តិសុខនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសន្តិសុខ ដោយមានការអញ្ជើញចូលរួមពីលោក ស្នងការរង អង្គភាពសន្តិសុខ នាយការិយាល័យ នាយផ្នែក និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ព្រមទាំងមានភ្ជាប់តាមប្រព័ន្ធ Zoom ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីខេត្ត។