កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំប្រជុំផ្សព្វផ្សាយ កាងារអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិន នៃកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកែបផងដែរ។