ត្បូងឃ្មុំ៖ ល្ងាចថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំជួរទ័ពដើម្បីត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ ត្រៀមអន្តរាគមន៍ ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងជួយ សង្គ្រោះរាល់សកម្មភាពដែលកើតមានឡើងជាយថាហេតុ និងចេញល្បាតការពារ សន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ដែលទទួលខុសត្រូវ។