You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់

ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខកាស៊ីណូអូរស្មាច់រីសត ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ និងករណីហិង្សាដោយចេតនា។

នេះបើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឃី ភឿត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ ស្រុកកំនើត ភូមិខ្ជាយ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ អាស័យដ្ឋានបច្ចុប្បន្នភូមិ ស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមការតាមដានស្រាវជ្រាវរបស់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដីការបង្គាប់អោយចាប់ខ្លួនលេខ៤៥១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ចេញដោយ លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរ ខេត្តបន្ទាយមានជ័យ ដែលចោទប្រកាន់ពីករណីលួចដោយមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនា។
ភ្នាក់ងារបានបន្ថែមអោយដឹងទៀតថា ក្នុងប្រតិបត្តិការឃាត់ខ្លួននោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកម៉ូតូចំនួន០១គ្រឿង ដែលជាវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9e%84%e1%9f%a1

%e1%9e%84%e1%9f%a2

%e1%9e%84%e1%9f%a3

%e1%9e%84%e1%9f%a4

%e1%9e%84%e1%9f%a5
(អត្ថបទ ម៉ាន់ ដាវីត)