You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍

មណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ បានធ្វើការប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជួយសង្គ្រោះ រាល់ហេតុការណ៍ដែលកើតមានឡើងជាយថាហេតុ និងធ្វើការចេញល្បាតដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ និងតាមបណ្ដាក្រុង/ស្រុកផងដែរ។