ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងបើកចែកថវិកាឧបត្ថម្ភរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចូលបម្រើក្នុងជួរកងទ័ព ឆ្នាំ១៩៧៨ បច្ចុប្បន្នចេញផុតពីក្របខ័ណ្ឌកងទ័ព (ប្រជាជន) ចំនួន ០២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ចំនួន ២,០០០,០០០រៀល សរុបថវិកាចំនួន ៤,០០០,០០០រៀល។