កណ្តាល៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក តែម តាន់ រួមជាមួយ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំលោក ប្រធាន-អនុប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជន លោក ឧត្តមសេនីយ៍ត្រី ស៊ីប ពុទ្ទិសុផល និងលោក ហៃ ពេជ្រឧត្តម បាននាំយកអំណោយសម្ភារៈជាគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត មានដូចជា អង្ករចំនួន ៩៥០គីឡូក្រាម ពិលចរាចរណ៍ចំនួន ២០០ និងថវិកាចំនួន ២,០០០,០០០រៀល។