កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ធ្វើបទបង្ហាញដោយ លោកវរសេនីយ៍ឯក មាស សុន នាយសេនាធិការ និងលោកវរសេនីយ៍ទោ សូ សែន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។