ភ្នំពេញ៖ នៅសាលប្រជុំ វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី ញ៉ឹល វណ្ណៈ នាយករងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានសមាសភាពចូលរួម នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យ និងបុគ្គលិកចំណុះវិទ្យាស្ថានទាំងអស់ ។