សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ផាន់ សារ៉េត មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកប្រជុំជួរទ័ពដើម្បីត្រួតពិនិត្យកម្លាំងមធ្យោបាយសម្ភារៈត្រៀមអន្តរាគមន៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត។