កំពង់ឆ្នាំង៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០២៣ ឧទ្ទេសនាម ដោយលោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលជំនាញទំនាក់ទំនងកិច្ចការសាធារណៈ និងជាគ្រូបង្គោលការងារអប់រំនយោបាយចិត្តសាស្រ្ត អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្ត។