You are currently viewing ជនសង្ស័យចំនួន០២នាក់ ជាប់ចោទពីជាមួយករណីប្លន់

ជនសង្ស័យចំនួន០២នាក់ ជាប់ចោទពីជាមួយករណីប្លន់

បន្ទាយមានជ័យៈ យោងតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
បានធ្វើប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន០២នាក់ជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធករណីប្លន់ ។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. រ៉ាន់ យឿម ភេទប្រុស អាយុ៥១ឆ្នាំ ចាប់ខ្លួននៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទប្លន់ ប្រព្រឹត្តនៅក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកនេះ។ ចំណែកជនសង្ស័យទី២ មាន ឈ្មោះ ឃី ភឿត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិខ្ជាយ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ខ្លួននៅចំណុចភូមិអូរស្មាច់ ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ(ករណីដូចជនសង្ស័យខាងលើ) ដោយមានការសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្ដមានជ័យផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួន របស់ លោកម៉ម ច័ន្ទវណ្ណ: ចៅក្រមសើុបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ។
បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះកន្លងមកធ្លាប់ជាប់ពន្ធនាគារម្នាក់ៗជាង១០ឆ្នាំ មកហើយពីករណីប្លន់ប្រដាប់អាវុធ។
%e1%9e%99%e1%9f%a1

%e1%9e%99%e1%9f%a2

%e1%9e%99%e1%9f%a3
(អត្ថបទ ឡាក់ ភី)