សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំផ្សព្វផ្សាយការងារសន្តិសុខទូទៅមុនពេលកំពុង និងក្រោយការបោះឆ្នោតដើម្បីត្រួតពិនិត្យតាមដានក្ដាប់សភាពការណ៍ព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តទៅតាមការណែនាំចង្អុលបង្ហាញពីថ្នាក់លើ។