You are currently viewing វរសេនីយ៍ទោ ម៉ាន់ ដាវីត ផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌

វរសេនីយ៍ទោ ម៉ាន់ ដាវីត ផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌

កោះកុង៖ ដោយទទួលបានការណែនាំពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារបោះឆ្នោតដល់គ្រប់អង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងក្រុមជំនួយការ។

លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត បានលើកឡើងថាក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ត្រូវមានក្រមសីលធម៌ ត្រូវយល់ច្បាស់អំពីតួនាទីភារកិច្ច ដែនសិទ្ធអំណាចសមត្ថកិច្ចរបស់ខ្លួនដែលខ្លួនគ្រប់គ្រង ជៀសវាងការអនុវត្តហួសព្រំដែលពីសិទ្ធិអំណាចរបស់ខ្លួន ដែលបង្កអោយមានកំហុសឆ្គងកើតឡើង គ្រប់ជំនាញទាំងអស់ត្រូវបន្តក្តាប់អោយជាប់នូវភារកិច្ច របស់ខ្លួន និងត្រូវមានទិសដៅការងារសំរាប់ការអនុវត្តបន្ទាប់ឱ្យបានជាក់លាក់។