You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ប្រជុំណែនាំលើកិច្ចការងារការពារសន្តិសុខសុវត្ថិភាព

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ប្រជុំណែនាំលើកិច្ចការងារការពារសន្តិសុខសុវត្ថិភាព

ត្បូងឃ្មុំ៖ យប់ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត យកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងចេញល្បាតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ និង ជួយសង្គ្រោះរាល់សកម្មភាពដែលកើតមានឡើងជាយថាហេតុ។