ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តដល់យោធិននៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងមេបញ្ជាការ និងគ្រូបង្គោលមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង០៨ ទទួលយកផ្សព្វផ្សាយបន្តដល់នាយទាហាន នាយទាហានរងផងដែរ។