កំពត៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ លោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត តំណាងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានទទួលកៅអី ចំនួន១០០កៅអី ពីលោកវរសេនីយ៍ទោ នូ គឹមវុទ្ធី មេបញ្ជាការរង លោកវរសេនីយ៍ទោ ខេង សារ៉េត នាយសេនាធិការរង និងលោកអនុសេនីយ៍ឯក អៀ ហួត នាយការិយាល័យ ដោយចំណាយជាថវិកាអស់សរុបចំនួន២៤៥០ ដុល្លារ ជូនដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត។
ជានិច្ចកាលដោយកន្លងមក លោកតែងតែគិតគូរជួយ និងផ្តល់នូវសម្ភារថវិកាមួយចំនួន ជូនដល់អង្គភាពកងរាជអាវុធហត្ថខេត្តជាប្រចាំ ។ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនពរដល់លោក ព្រមទាំងក្រុមគ្រួសារ កូនប្រុសកូនស្រីចៅប្រុសចៅស្រីរកស៊ីមានបាន សុខភាពល្អ សំណាងល្អ និងសូមជូនពរជួបនូវពុទ្ធពរទាំង៤ប្រការ ៖ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។