បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ-មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ និងនាយ នាយរងកងរាជអាវុធហត្ថ ។ នាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានមានប្រសាសន៍ណែនាំដល់ នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ ស្រាវជ្រាវបង្ក្រាបបទល្មើស ជួយសង្គ្រោះនូវរាល់ឧបទ្ទវហេតុឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសការពាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត។