ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១៥ និង៤០នាទីល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយករណីលួច។

នេះបើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ តុន សៅភេត ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ មានទីលំនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ភ្នាក់ងារដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមានឈ្មោះ ឌួង ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានចោទប្រកាន់ជនសង្ស័យខាងលើថាបាន ចូលបន្លំលួចទូរស័ព្ទដៃរបស់ខ្លួនម៉ាក iphone5 ពីក្នុងផ្ទះរបស់ខ្លួន។

នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើដូចជាការចោទប្រកាន់ពិតប្រាកដមែន។

ភ្នាក់ងារបានបន្ថែមអោយដឹងទៀតថា ក្នុងការឃាត់ខ្លួននោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដែលជាវត្ថុតាងផងដែរ។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញ។
%e1%9e%b9%e1%9f%a1

%e1%9e%b9%e1%9f%a2

%e1%9e%b9%e1%9f%a4
(អត្ថបទ ម៉ាន់ ដាវីត)