You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ

សៀមរាប៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ នាយ នាយរង និងពលអាវុធហត្ថខេត្តសៀមរាប។ ពិធិនេះក្រោមអធិតីភាព លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរងការិយាល័យ ជំនួយការ  ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថ។