កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បើកកិច្ចប្រជុំការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកមេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខក្រុង/ស្រុក លោកប្រធានស្នាក់ការសន្តិសុខ។