សៀមរាប៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំធំ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរងទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ លោក លោកស្រី នាយ នាយរងការិយាល័យ ជំនួយការ ទាំងអស់ និងបានចែកឯកសារជូន ប្រធានមន្ទីរ ដើម្បីយកផ្សព្វផ្សាយបន្តជូននាយ នាយរងអាវុធហត្ថផងដែរ។