You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ នៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ក្រុមយុវជន សិស្សានុសិស្ស លោក លោកស្រី ថ្នាក់ស្រុក ឃុំ  កងកម្លាំងទាំង៣ប្រភេទ ប្រជាការពារ។