You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយបទបញ្ជាស្ដីពីការត្រៀមកម្លាំងធានាសន្តិសុខ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយបទបញ្ជាស្ដីពីការត្រៀមកម្លាំងធានាសន្តិសុខ

រតនគិរី៖ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញផ្សព្វផ្សាយបទបញ្ជាស្ដីពីការត្រៀមកម្លាំងធានាសន្តិសុខ សុវត្ថិភាពជូនដល់នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ឲ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។