កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ តួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព
លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)