បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត គោរពវិញ្ញាណក្ខន្ធដង្ហែរ និងបូជាសពនាយឯក មិត្ត ហុងដា តាមប្រពៃណីជាតិខ្មែរ នៅវត្តសោយសត្ថារាម អូរអណ្តូង ស្ថិតក្នុងភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានពាំនាំនូវការជួយរំលែកទុក្ខដល់ក្រុមគ្រួសារសព និងនាំយកបច្ច័យចំនួន១លានរៀល រួមនឹងសម្ភារមានគ្រឿងឧបភោគបរិភោគមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តចូលរួមបុណ្យសពផងដែរ។
សូមបញ្ជាក់ផងដែរថា នាយឯក មិត្ត ហុងដា អាយុ២២ឆ្នាំ បានទទួលរមរណៈភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យព្រះកេតុមាលាដោយជំងឺស្ទះសរសៃឈាមបេះដូង។