You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ត្រៀមអន្តរាគមន៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ និងធ្វើការចេញល្បាត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ត្រៀមអន្តរាគមន៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ និងធ្វើការចេញល្បាត

ព្រះសីហនុ៖ អនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការគោលដៅ បានធ្វើការប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជួយសង្គ្រោះនូវរាល់ហេតុការណ៍ដែលកើតមានឡើងជាយថាហេតុ និងធ្វើការចេញល្បាតដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ។