ពោធិ៍សាត់៖ យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ បានធ្វើការប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះរាល់ហេតុការណ៍ ដែលកើតមានឡើងជាយថាហេតុ និងធ្វើការចេញល្បាតដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ។