កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព
លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី និងនាយ នាយរងអាវុធហត្ថ សរុបចំនួន១១២នាក់។
លោកឧត្តមសេនីយ៏ត្រី ថុង ណារុង បានលើកឡើង ពីគោលបំណងការអប់រំចិត្តសាស្ត្រថា គឺជាកាពង្រឹងគោលជំហរសតិអារម្មណ៏ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយ និងសន្តិសុខសង្គម និងធ្វើឲ្យនាយទាហាន នាយទាហានរង និងពលអាវុធហត្ថយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
(អត្ថបទ ម៉ាន់ ដាវីត)