ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារហ្វឹកហ្វឺនឆ្នាំ២០២៣ ដោយមានការចូលរួមពី ស្នងការ ស្នងការរង នាយកសាលាទាំង២ នាយ នាយរងការិយាល័យជំនាញ ប្រធាន អនុប្រធានអង្គភាព និងបញ្ជូនរូបភាពតាមប្រព័ន្ធ video conference ទៅទូទាំង២៥ រាជធានី-ខេត្តផងដែរ។