ព្រះសីនហនុ៖ នៅវេលាម៉ោង៨:៤៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងជំនាញការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងស្នងការនគរបាលខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងសង្គ្រោះជនរងគ្រោះ ដោយអគ្គីភ័យឆេះម៉ូតូទឹក នៅផ្ទះប្រជាពលរដ្ឋនៅម្ដុំអូរ៥ ស្ថិតក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះចំនួន ០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ជួយសង្គ្រោះយកចេញពីក្នុងផ្ទះទាន់ពេលវេលា មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសេតេ។