ព្រះវិហារៈ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ លោកវរសេនីយ៌ឯក ប៊ូ គឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមមានថវិកាចំនួន២០ម៉ឺនរៀល និងអង្ករចំនួន០៣ការ៉ុង ទៅចូលបុណ្យសពលោកតា រស់ ប៉ូ អាយុ៦១ឆ្នាំ ដែលជាគ្រួសារក្រីក្រ ស្ថិតក្នុងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(អត្ថបទ ឡុក ឡា)