You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព នាវាទេសចរណ៍ចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព នាវាទេសចរណ៍ចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ ៖ នៅវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ  COSTA SERENA សញ្ជាតិ ITALY បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទីប្រជុំជន ដឹកនាំដោយបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នាវាទេសចរណ៍មាននាវឹក ចំនួន ១,០៥៧ នាក់ (ស្រី ចំនួន ១៧៣នាក់) មាន ៣៣សញ្ជាតិ មានភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ២,៦៤៣នាក់ (ស្រី ចំនួន ១,៥៤៥នាក់) មាន ១៨សញ្ជាតិនាវាទេសចរណ៍ធ្វើដំណើរមកពីប្រទេសថៃ និងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រលប់ទៅប្រទេសវៀតណាម នៅម៉ោង១៧:០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។