កំពង់ឆ្នាំង៖ នៅថៃ្ងទី២១ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ រំដោះគ្រោះ និងលើករាសីនៅមុខព្រះបាទជ័យវរ្ម័នទី៧ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយករងប្រធាន-អនុប្រធាន នាយការិយាល័យចំណុះមន្ទីរ ប្រធានផ្នែកចំណុះនាយក និងសិក្ខាកាមជំនាន់ទី៤៦ ព្រមទាំងបានប្រគេនបច័្ចយព្រះសង្ឃចំនួន ០៥ព្រះអង្គ ចំនួនថវិកា ៤០០,០០០រៀល លោកតាអាចារ្យចំនួន ០២នាក់ ប្រគេនថវិកាចំនួន ៤០,០០០រៀល សរុបរួមថវិកាចំនួន ៤៤០,០០០រៀល។