You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦

ត្បូងឃ្មុំៈ វេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់
លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទី នាយការិយាល័យ ជំនួយការ និងនាយ នាយរងអាវុធហត្ថ ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៏ត្រី វ៉ា សារិទ្ធ បានលើកឡើង ពីគោលបំណងការអប់រំចិត្តសាស្ត្រថា គឺជាការពង្រឹងគោលជំហរសតិអារម្មណ៏ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់ និងអោយយល់ច្បាស់នូវតួនាទី ភារកិច្ច និងបេសកម្ម របស់កងរាជអាវុធហត្ថ។
%e1%9f%a4%e1%9f%a1

%e1%9f%a4%e1%9f%a2

%e1%9f%a4%e1%9f%a3

%e1%9f%a4%e1%9f%a4

%e1%9f%a4%e1%9f%a5
(អត្ថបទ អ៊ាង ភារះ)