You are currently viewing វរសេនីយ៍ឯក មាស សុន ដឹកនាំប្រជុំជួរទ័ពដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក មាស សុន ដឹកនាំប្រជុំជួរទ័ពដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់

កំពង់ឆ្នាំង៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក មាស សុន នាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំជួរទ័ពដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ដោយមានការចូលរួមពីនាយ នាយរង និងពលអាវុធហត្ថដែលមានការពាក់ព័ន្ធ។