កោះកុង៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំនាយសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមនាយរងសេនាធិការ ប្រធានមន្ទីរទាំង៧ នាយការិយាយល័យជំនាញទាំង៣ និងប្រធានក្រុមអន្តរាគមន៍។